| English-Khmer Dictionary
| |
|
The largest and complete English-Khmer dictionary
English-Khmer dictionary is a free English to Cambodian translation with speaking sounds, explainations, examples, pronunciations, Khmer to Khmer definitions and Khmer to English translations.
By Chanbo Keo
Khmer Love Connection:
| សព្វានុក្រម | | សព្វានុក្រម (ន.) សព្វ (ទាំងអស់ ទាំងស្រុង ទាំងមូល គ្រប់យ៉ាង គ្រប់ប្រការ ទូទៅ រាល់ ទាំងពួង។ល។) + អនុ (រង តូច បន្ទាប់ តាមពីក្រោយ) + ក្រម (ក្បួន ច្បាប់ សៀវភៅ ចំណារ កំណត់ សំណេរ) មានន័យថា ជាក្បួនច្បាប់ បើកទូលាយ អំពីការប្រើពាក្យពេចន៍ សំដី រួមទាំង អត្ថន័យ អត្ថរស ទៅតាមសង្គមវប្បធម៌ ដែលមនុស្សរស់នៅ ដោយមានបូករួមបញ្ចូល ទាំងអត្ថន័យ វេយ្យាករណ៍ នៃការប្រើពាក្យ ឬឃ្លោងឃ្លា បន្សំពាក្យ តាមបែបអក្សរសាស្ត្រ អក្សរសិល្ប៍ និងវប្បធម៌ ប្រពៃណី តាមកាលសម័យ និងទីកន្លែងរស់នៅ។ សព្វានុក្រម ជាក្បួនច្បាប់ វប្បធម៌ នៃការប្រើពាក្យ បន្ទាប់ពី សៀវភៅវចនានុក្រម ដែលផ្តោត ត្រឹមតែអត្ថន័យ របស់ពាក្យ មួយម៉ាត់ៗ មិនបូករួមផ្សំ នូវគំនិតវប្បធម៌ និងវេយ្យាករណ៍ របស់សង្គមរស់នៅ នៅក្នុងនោះ តាមពាក្យ ឬឃ្លាប្រយោគ ដែលគេប្រើ។
ពាក្យ សព្វានុក្រម និងសព្វាតិក្រម បានបង្កើតដោយក្រមការ ខេមរនីយកម្ម មានសម្តេចសង្ឃរាជ ហួត តាត (ដែលជាសម្តេចសង្ឃរាជប្រចាំកម្ពុជា បន្ទាប់ពីសម្តេចសង្ឃជួនណាត) និង លោក ហង្សធុនហាក់ ជាសមាជិកប្រធាន គណកម្មការ។ ពាក្យនេះបានប្រើទូទៅនៅក្នុងសាលា និងមហាវិទ្យាល័យ នៅឆ្នាំ១៩៦៧ រហូតដល់ ១៩៧៥។ សព្វាតិក្រម មានអត្ថន័យស្មើនឹងពាក្យ ដែលគេប្រើបច្ចុប្បន្នថា សព្វវចនាធិប្បាយ (Wikipedia) គឺក្រាំងអធិប្បាយ អត្ថន័យពាក្យ ខ្នាតទូលាយ ឥតព្រំដែន។ ចំណែកសព្វានុក្រម ជាក្រាំងអធិប្បាយ អត្ថន័យពាក្យ ខ្នាតតូច។ សព្វានុក្រម ជាសៀវភៅកម្រិត ធំជាងវចនានុក្រម ព្រោះមានបូកបញ្ចូល ការពន្យល់ពាក្យ និងការប្រើពាក្យ ច្រើនជាងវចនានុក្រម រួមទាំង គ្រាមភាសា ភាសាគ្រលាត់គាស់ ពាក្យបណ្តៅ ភាសានិងអត្ថន័យ នៃបរិវារសព្ទ័ខ្មែរ និងអត្ថន័យអត្ថាបដិរូបនៃពាក្យខ្មែរ ក្នុងអក្សរសិល្ប៍។
|
|
|
|
www.English-Khmer.com
|