| English-Khmer Dictionary
| |
|
The largest and complete English-Khmer dictionary
English-Khmer dictionary is a free English to Cambodian translation with speaking sounds, explainations, examples, pronunciations, Khmer to Khmer definitions and Khmer to English translations.
By Chanbo Keo
Khmer Love Connection:
| សុទ្ធ | | សុទ្ធ សុត បា.; សំ. ( គុ. ) (ឝុទ្ធ) ដែលជ្រះ, ស្អាត, បរិសុទ្ធ; ត្រឹមត្រូវ; ផូរផង់, ហ្មត់ហ្មង; ស; ឥតមន្ទិល; ឥតលាយ; តែមួយប្រភេទ, តែមួយមុខ; ហ្មត់ចត់ : ថ្មីសុទ្ធ, ចិនសុទ្ធ, បាយសុទ្ធ, ប្រាកសុទ្ធ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ច្រើនតែ អ. ថ. សុត-ធៈ, ដូចជា សុទ្ធកម្ម អំពើបរិសុទ្ធ ។ សុទ្ធចិត្ត ចិត្តបរិសុទ្ធ; ចិត្តស្មោះស្មើ ។ សុទ្ធបក្ខ ឬ--បក្ស (--បុ័ក) ខាងខ្នើត ។ សុទ្ធព័ណ៌ ឬ--វណ្ណ ព័ណ៌សុទ្ធ; ព័ណ៌ស្អាត, សម្បុរផូរផង់ ។ សុទ្ធភាព ភាវៈស្អាត; ចិត្តបរិសុទ្ធ ។ សុទ្ធភោជន ភោជនស្អាត ។ សុទ្ធមតិ (--មៈតិ) គំនិតហ្មត់ចត់ ។ សុទ្ធរស (--រស់) ទឹកសុទ្ធ; ទឹកស្អាត; ទឹកសម្រាំង ។ សុទ្ធសាធ (សុត-សាត) គ្រប់ព្រម, ទាំងគ្រប់: ដូចសុទ្ធសាធ ដូចគ្នាចាប់ច្រឡំ ។ សុទ្ធសីល សីលបរិសុទ្ធ, មារយាទត្រឹមត្រូវ ។ សុទ្ធសូន្យ (សុត-សូន) បរិសុទ្ធស្អាត, ឥតមោះហ្មង : មារយាទសុទ្ធសូន្យ, ល្អសុទ្ធសូន្យ ។ សុទ្ធាជីព ឬ សុទ្ធាជីវៈ (បា. < សុទ្ធ + អាជីវ) ការចិញ្ចឹមជីវិតបរិសុទ្ធឬអ្នកដែលមានការចិញ្ចឹមជីវិតត្រឹមត្រូវ ។ សុទ្ធាវាស (បា. < សុទ្ធ + អាវាស “លំនៅ”) លំនៅរបស់អ្នកបរិសុទ្ធ; ឈ្មោះព្រហ្មលោកជាលំនៅនៃពួកអរិយបុគ្គលជាអនាគាមី : ឋានសុទ្ធាវាស មាន ៥ ជាន់គឺ អវិហា, អតប្បា, សុទស្សា, សុទស្សី, អកនិដ្ឋា (ព. ពុ.) ។ សុទ្ធោទ ឬ សុទ្ធោទក (--ទក់; បា. < សុទ្ធ + ឧទ ឬ ឧទក “ទឹក”) ទឹកសុទ្ធ; ទឹកស្អាត; ទឹកសម្រាំង, ទឹកតម្រង, សុទ្ធរស ។ល។
|
| សុទ្ធ -- |
| សុទ្ធ -- (មើលក្នុងពាក្យ សុទ្ធ) ។ សុទ្ធា-
|
| សុទ្ធោ -- |
| សុទ្ធោ -- (ម. ព. សុទ្ធ) ។
|
| សុទ្ធោទនៈ |
| សុទ្ធោទនៈ សុត-ធោទៈ នៈ បា.; សំ. ( ន. ) (សុទ្ធោទន < សុទ្ធ “ស, ស្អាត” + ឱទន “បាយ”; ឝុទ្ធោទន ឬ ឝុទ្ធៅទន < ឝុទ្ធ + ឱទន) បាយសុទ្ធឬបាយ-ស ។ ព្រះនាមព្រះវរបិតានៃព្រះសក្យមុនីគោតម : ព្រះបាទសុទ្ធោទនៈពុទ្ធបិតា ឬ ព្រះបាទស្រីសុទ្ធោទន៍ក្សត្រិយ៍ក្រុងកបិលពស្តុ ។ សុទ្ធោទន៍
|
| សុទ្ធោទនិ |
| សុទ្ធោទនិ សុត-ធោទៈ និ បា.; សំ. ( ន. ) (ឝោទ្ធោទនិ ឬ ឝោទ្ធៅទនិ) បុត្រនៃព្រះបាទសុទ្ធោទនៈ (ព្រះសក្យមុនីសព្វញ្ញុពុទ្ធ) ។
|
| សុទ្ធិ |
| សុទ្ធិ សុត-ធិ បា.; សំ. ( ន. ) (ឝុទ្ធិ) ការជម្រះ, សេចក្ដីស្អាត, បរិសុទ្ធិ: សេចក្ដីហ្មត់ហ្មង; ដំណើរមិនលាយ; សេចក្ដីពិត; សេចក្ដីត្រឹមត្រូវ : មានសុទ្ធិ ។ សុទ្ធិបត្រ (--ប័ត) ឬ សុទ្ធិលេខា សំបុត្របរិសុទ្ធិ គឺសំបុត្រប្រាប់សេចក្ដីសុចរិតរបស់អ្នកកាន់ដើរចេញចូលទៅមក; សំបុត្របើកខែត្រ ។ សុទ្ធិមន្ត (--ម៉ន់) អ្នកដែលមានសេចក្ដីបរិសុទ្ធ (បើស្ត្រីជា សុទ្ធិមតី ឬ សុទ្ធិមន្តី) ។ល។
|
| សុទ្ធិ -- |
| សុទ្ធិ -- (ម. ព. សុទ្ធិ) ។
|
| សុទ្ធតែ |
| សុទ្ធតែ ( និ. ) សុទ្ធឥតលាយឡំ, តែទាំងអស់ ឬស្ទើរតែសុទ្ធទាំងអស់: សុទ្ធតែផ្លែខ្ចី; សុទ្ធសឹងតែល្អៗ ។ សុទ្ធសឹងតែ
|
|
|
|
www.English-Khmer.com
|